ខេត្តត្បូងឃ្មុំ ៖ ថ្ងៃអាទិត្យទី១៤ ខែមករា ឆ្នាំ២០២៤ បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិកោងកាង ឃុំកោង កាងបានអោយដឹងថា ថ្មីៗនេះមានបុគ្គលឈ្មោះ អុិនយ៉េង ម្ចាស់ទីតាំងជល់មាន់និងអាប៉ោងខុសច្បាប់បើកលេងយ៉ាងគគ្រឹក គគ្រេងស្ថិននៅភូមិកោងកាង ឃុំកោងកាង ឥឡូវនេះបានចល័តទៅលេងនៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដដែលដោយមានការសហការជាមួយឈ្មោះ ហ..... មេល្បែងដុះស្លែប្រចាំស្រុកពញាក្រែកដូចគ្នាដោយរលូន រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ ។ទីតាំងមួយកន្លែងនេះនៅចំណុចចំការ កៅស៊ូ ស្ថិតនៅភូមិកោងកាងឃុំកោងកាង ឥឡូវចល័តទៅលេងនៅភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែកដដែល នៅតែបន្តបើកអោយក្រុមញៀនល្បែងបើកលេងជារៀងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងអនាធិបតេយ្យ ។ រីឯលោកអភិបាលស្រុកពញាក្រែកនិងលោកអធិការដ្ឋាននគរបាលស្រុកពញាក្រែក មិនហ៊ានចាត់វិធានការទប់ស្កាត់និងបង្ក្រាបនោះទេបណ្តោយអោយឈ្មោះ អ យ.... និងឈ្មោះ ហ .....ម្ចាស់ទីតាំងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងនេះបើកលេងដុះស្លែបានដោយរលូន ។
ប្រភពបានបន្តថា ម្ចាស់ទីតាំងល្បែងឈ្មោះ អ . យ ... និងឈ្មោះ ហ ....... កំពុងកៀងគរប្រមូលក្រុមញៀនល្បែងមកជួបជុំគ្នាចូលលេង ល្បែងស៊ី សងជល់មាន់ និងអាប៉ោងខុសច្បាប់នៅចំណុចចំការកៅស៊ូ ភូមិកោងកាង ឃុំកោងកាង ឥឡូវចល័តទៅភូមិជើងអងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដដែលនៅតែបន្តបើកលេងបានដោយរលូនមិនរំខានដល់សមត្ថកិច្ចឡើយ! មហាជនរិះគន់ដាក់ការសង្ស័យថា ប្រហែល ម្ចាស់សង្វៀនល្បែងសុីសងខុស ច្បាប់មួយនេះបានផ្ដល់ផលប្រយោជន៍ ដល់សមត្ថកិច្ចនិងអាជ្ញាធរទេដឹង?ជាថ្នូរមិនធ្វើការបង្រ្កាប។
ទីតាំងជល់មាន់និងអាប៉ោងខុសច្បាប់បើកភ្នាល់ចាក់ដាក់ លុយចាញ់ឈ្នះរាប់លាន រៀល រាប់ពាន់ដុល្លារ.ពិសេសអាប៉ោងសុីសាច់ហុត ឈាមនៅក្នុងហើយស្រែកហ៊ោកញ្រ្ចៀវកងរំពងយ៉ាងសប្បាយហាក់បីដូចមិនខ្លាចញញើតសមត្ថកិច្ចនិងអាជ្ញាធរអ្វីទាំង អស់ ។ មជ្ឈដ្ឋាននានាបានរិះគន់ទៅលើ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឃុំ.ស្រុក. មិនគួរបណ្តែតបណ្តោយធ្វើ ព្រងើយមិនមានចំណាត់ការបង្ក្រាបនោះទេ។ធ្វើអោយប្រជាពលរដ្ឋមានការព្រួយ បារម្ភ ភ័យខ្លាចអំពើបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះប្រើអំពើហិង្សាគ្រួសារ គ្រឿងញៀនដើមចមកើតចេញ ពីល្បែងសុីសងនេះឯង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាង លើសូមសំណូមពរដល់ថ្នាក់ ដឹកនាំក្រសួងមហាផ្ទៃជាពិសេ សលោកនាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែងសុីសងខុស ច្បាប់មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះទប់ស្កាត់និងបង្រ្កាបទីតាំងខាងលើអោយមាន ប្រសិទ្ធភាពផង។
ដូច្នេះហើយសូមឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលមួយគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមឧត្តមសេនីយ៍ ទោ ម៉ុន មាគ៌ា ស្នងការនគរ បាលខេត្តត្បូងឃ្មុំព្រមទាំងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាប ជល់មាន់ និងអាប៉ោងខុសច្បាប់ដែលកំពុង បើកលេងនៅក្នុងមូលដ្ឋានភូមិ ឃុំ ខាងលើអោយមានប្រសិទ្ធភាពដើម្បីអោយស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន។
#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំព័រសុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕