ទីតាំងល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការយ៉ាងអណាធិបតេយ្យ ក្នុងមូលដ្ឋានសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ សមត្ថកិច្ចមិនហ៊ានបង្ក្រាប


   ភ្នំពេញ៖ទីតាំងមួយកន្លែងស្ថិតនៅភូមិព្រៃទាទី១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកដំណើរការទទួលភ្ញៀវឲ្យមកលេងល្បែងស៊ីសង ជល់មាន់ តាមអនឡាញយ៉ាងអាណាធិបតេយ្យ ដោយជ្រកកោនក្នុងរូបភាពស្នុកឃ័រ និងមិនទាន់ឃើញមានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានណាម្នាក់ចុះបង្ក្រាបនោះទេ។

ករណីនេះប្រជាពលរដ្ឋ បានសម្តែងការភ័យខ្លាចយ៉ាងខ្លាំងចំពោះសកម្មភាពទីតាំងមួយនេះ ដែលកំពុងតែបង្កើតឲ្យមានល្បែងស៊ីសងខុសច្បាប់ ដែលជាដើមចមនាំទៅឲ្យមានអំពើចោរកម្មកើតឡើង តាមរយៈអ្នកឈ្នះមុខខ្លាញ់អ្នកចាញ់មុខសេះទាល់តម្រិះបើលួចឆក់ក៏ប្លន់។

ពាក់ព័ន្ធទៅនិងករណីខាងលើនេះប្រជាពលរដ្ឋជាច្រើនស្នើសុំទៅលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ជួយដឹកនាំកម្លាំងមន្ត្រីជំនាញចុះបង្ក្រាបទីតាំងខាងលើនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ៕

អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។

Post a Comment

Previous Post Next Post