រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មាន រវាងប្រទេសកម្ពុជា និងប្រទេសគុយបា


     រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការផ្សព្វផ្សាយព័ត៌មាន រវាងប្រទេសកម្ពុជា និងប្រទេសគុយបា 

កិច្ចសហប្រតិបត្តិការការផ្តាស់ប្តូរគ្នាលើវិស័យព័ត៌មាន នេះធ្វើឡើងក្នុងជំនួបពិភាក្សាគ្នានៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។ 

គួររំលឹកដែរថា កាលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២  មានការចុះហត្ថលេខាលើ អនុស្សរណៈស្តីពីការផ្លាស់ប្តូរព័ត៌មាន រវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) តំណាងដោយ លោកជំទាវអគ្គនាយិកា សុខមុំ និមល និងទីភ្នាក់ងារសារព័ត៌មានគុយបា Prensa Latina (PL) តំណាងដោយ ឯកឧត្តមអគ្គនាយក Luis Enrique Gonzalez Acosta ។

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានជម្រាបថា អនុស្សរណៈដែលបានចុះហត្ថលេខានាពេលកន្លងមកនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធជាមួយនឹងប្រទេសកម្ពុជា ទៅប្រទេសគុយបា ពីគុយបា មកប្រទេសកម្ពុជា ។

ក្នុងកិច្ចពិភាក្សាការងារនេះដែរ ភាគីទាំងពីរ ក៏បានរំឭកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាង កម្ពុជា និងគុយ តាំងពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ន ហើយក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងអំណរគុណដល់ប្រទេសគុយបា ដែលបានជួយប្រទេសកម្ពុជា តាំងពីអតីតកាល ក្រោយពេលដែលប្រទេសកម្ពុជា បានរំដោះចេញពីរបបខ្មែរក្រហម ហើយកាលនោះប្រជាជនកម្ពុជា រងគ្រោះមានការលំបាក តែបានប្រទេសគុយបា ជាមិត្តដ៏ល្អដែលបានផ្តល់នូវការគាំទ្រផ្សេងៗដល់កម្ពុជា ។

ការជួយគ្នាក្នុងគ្រាលំបាកនេះគឺជាប្រពៃណីដ៏ល្អនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា គុយបា ហើយយើងនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាពិសេសនៅក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងព័ត៌មានរវាងប្រទេសទាំងពីរ ដោយត្រូវធ្វើការពង្រីកទៅ លើកិច្ចការផ្សព្វផ្សាយបន្ថែមទៀត ដើម្បីផ្សាយអំពីការពិតកម្ពុជា ទៅកាន់ប្រទេសគុយបា ដើម្បីអោយប្រជាជនបានដឹង ហើយក៏ផ្សាយត្រឡប់វិញពីប្រទេសគុយបា ដើម្បីឲ្យប្រជាជនកម្ពុជា បាទទួលបានព័ត៌មានជាប្រចាំ ពីអ្វីដែលជាការវិវឌ្ឍនៃស្ថានភាពនយោបាយ សង្គមសេដ្ឋកិច្ច របស់គុយបា អោយប្រជាជនកម្ពុជា បានដឹងវិញផងដែរ៕ ដោយ៖ទទក








Post a Comment

Previous Post Next Post