កោះកុង៖សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូល ដ្ឋានខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងមិទ្ទិញអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិ វឌ្ឍន៍មាតុភូមិកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះ.ឈ្នះ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់ មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ។
សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៣ នេះ គឺជាថ្ងៃគម្រប់ខួបលើកទី ៤៥" ២ធ្នូ ១៩៧៨-២ធ្នូ ២០២៣- ទិវាកំណើត" រណសិរ្សសាមគ្គីសង្គ្រោះជាតិ- ដែលបច្ចុប្បន្នត្រូវបានប្ដូរឈ្មោះថា" រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា" ជាថ្ងៃប្រវត្តិសាស្ត្រដែលកម្លាំងអ្នកស្នេហាជាតិមកពីគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេសរួបរួមគ្នាក្រោក ឈរឡើងប្រកាសបង្កើតរណសិរ្ស ធ្វើចលនាតស៊ូក្នុងគោលដៅរំដោះជាតិមាតុភូមិ និងប្រជាជនកម្ពុជាឲ្យរស់រៀនមានជីវិតឡើងវិញ រួចផុតពីរគ្រោះមហន្ត រាយ និងការកាប់សម្លាប់នៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ប្រល័យពូជសាសន៍ប៉ុលពត។
សម្ដេចពិជ័យសេនា ទៀ បាញ់ ថ្លែងថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងរំលឹកឡើងវិញនូវទិវាជាប្រវត្តិសាស្រ្ត នៃកំណើតចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡា រឹកថា រណសិរ្ស ២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្ត រាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះ ទេ ប៉ុន្តែ រណសិរ្ស២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ក្នុងការស្ដារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាល ធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។
សម្ដេចពិជ័យថ្លែងបន្ថែមថា ៤៥ឆ្នាំកន្លង មកនេះ គណបក្សប្រជាជនកម្ពុជា និងប្រជាជនគ្រប់រូបបានរួមរស់ជាមួយគ្នាក្នុងជួររណសិរ្ស ពុះពារឆ្លងកាត់ឧបសគ្គតូចធំទាំងឡាយអង់អាចក្លាហានបំផុត។ ស្មារតី ២ធ្នូ-ស្មារតី ៧ មករា ដែលបានចរិតជាប់ក្នុងមនសិការរបស់ប្រជាជនយើងគ្រប់រូប បានប្រែក្លាយទៅជាកម្លាំងយ៉ាងធំធេង ក្នុងការបង្កើតនូវសមិទ្ធផលធំៗនៃសង្គម ជាតិ។ ឥឡូវនេះ ក្រោមពន្លឺសន្តិភាព សេរី ភាព មនសិកាជាតិ និងក្នុងជំហរភ្ជាប់នូវជោគវាសនារបស់ខ្លួន យើងទាំងអស់គ្នាជឿជាក់ថានឹងគ្មានការបង្កើតឡើងជាថ្មីទៀតនូវសោកនាដកម្មដូចក្នុងអតីតកាឡើយ។
ក្នុងឱកាសនោះ សម្ដេចអំពាវនាវដល់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់ មន្ត្រីរាជការសមាជិក សមាជិកាដ៏សកម្មនៃរណសិរ្សគ្រប់ថ្នាក់ សូមលើក កម្ពស់ស្មារតីថែរក្សា សាមគ្គីភាព ឯកភាពផ្ទៃក្នុង ប្រកាន់ភ្ជាប់ប្រពៃណីស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជន, ខិតខំបំពេញអស់កម្លាំងកាយចិត្តក្នុងការបម្រើប្រទេស ជាតិ តាមមាគ៌ានយោបាយរបស់គណ បក្សប្រជាជនកម្ពុជា និងកម្មវិធីនយោ បាយរាជរដ្ឋាភិបាល។ ត្រូវចងចាំថានេះជាគោលបំណង និងឧត្តមគតិឥតប្រែ ប្រួលរបស់រណសិរ្ស និងគណបក្ស ប្រជាជនកម្ពុជា៕