ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំការប្រឡងចម្រៀងកុមារ មិនមែនបែបកំសាន្តតែមួយមុខនោះទេ ប៉ុន្តែជាការបណ្តុះស្មារតីអោយកុមារតូចៗចាប់អារម្មណ៍ស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៍ ស្រលាញ់ជាតិ តាំងពីក្មេងតាមរយៈការតែងនិពន្ធបទចម្រៀង ហើយកិច្ចការងារនេះគឺជាតូនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយជាតិដែលត្រូវ


     នៅក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជម្រុញដល់គណៈកម្មការរៀបចំ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និង ម្ចាស់ឧបត្តម្ភកម្មវិធីនានា បានយល់ពីតម្លៃនៃការរៀបចំមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ចូលរួមសហការគាំទ្រស្មារតី ថវិកា និងសំភារៈ ។

កិច្ចប្រជុំដឹកនាំ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាប្រធានគណៈកម្មការមហោស្រព និងចម្រៀង កុមារពានរង្វាន់ក្រសួងព័ត៌មាន ដើម្បីពិភាក្សាលើ៖

ផែនការការងារត្រៀមលក្ខណៈរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤,ផែនការសកម្មភាពរបស់អនុគណៈកម្មការទាំង៦ និងកិច្ចការងារពាក់ពន្ធ័ ។

ដើម្បីអោយកិច្ចការងារនេះដំណើរការទៅដោយរលូន និងទទួលបានលទ្ធផលល្អ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបង្កើតគណៈកម្មការមហោស្រព និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៤ ដោយក្នុងនោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាប្រធាន រដ្ឋលេខាធិការចំនួន ជាអនុប្រធាន និងមានអនុប្រធានអចិន្ត្រៃយ៍ ១រូប សមាជិក ៦ រូប ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រួមទាំលេខធិការ ១រូបផងដែរ ។

គណៈកម្មការនេះ មានភារកិច្ចដឹកនាំ សម្របសម្រួល ចាត់តាំង បែងចែក និងសម្រេចលើរាល់ការងាររៀបចំមហោស្រពតន្ត្រី

និងចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន,

ពិនិត្យ ផ្តល់យោបល់ និងដឹកនាំជារួមលើការងាររៀបចំមហោស្រពអោយបានត្រឹមត្រូវ ។

គណៈកម្មការនេះដែរ ក៏បានបង្កើតនូវអនុគណៈកម្មការចំនួន ៦ រួមមានទី១ – អនុគណៈកម្មការទទួលពាក្យប្រឡង និងរៀបចំកម្មវិធី ដែលមានភារកិច្ចរៀបចំជូនដំណឹងកម្មវិធីប្រឡង និងពិនិត្យនិងទទួលពាក្យប្រឡង, រៀបចំកម្មវិធីប្រឡង ពិនិត្យនិងគ្រងគ្រងដំណើរការប្រឡង,ទទួលការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការ។

ទី២- អនុគណៈកម្មការខ្លឹមសារ និពន្ធ និងបង្ហាត់ មានភារកិច្ចពិនិត្យផ្តល់យោបល់ និងកែសម្រួលទំនុកច្រៀង ដែលជាកម្មវត្ថុនៃការដាក់ប្រឡង,

ទទួលនិពន្ធបទភ្លេង និងបង្ហាត់បង្រៀនកុមារ តាមសំណើរបស់ភាគីជាបេក្ខជន ។ ទទួលការងារផ្សេងៗតាមការប្រគល់ភារកិច្ចរបស់ប្រធាន។

ទី៣- អនុគណៈកម្មការតុបតែងលម្អឆាក និងការផ្សព្វផ្សាយ ។

ទី៤- អនុគណៈកម្មការដឹកនាំក្រុមតន្ត្រី វិទ្យុជាតិ

ទី៥- អនុគណៈកម្មការដាក់ពិន្ទុ និងរង្វាន់

ទី៦- អនុគណកម្មការ ហិរញ្ញវត្ថុ និងស្វែងរកជំនួយទ្រទ្រង់ ដែលមានភារកិច្ច ស្វែងរក និងសហការជាមួយដៃគូ ដើម្បីទទួលបានការគាំទ្រ និងទ្រទ្រង់កម្មវិធីប្រឡង, ទទួលចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុ និងជំនួយដៃគូផ្សេងៗ និងទទួលការងារផ្សេងៗទៀតតាមការប្រគល់ភារកិច្ចរបស់ប្រធានគណៈកម្មការ ៕









Post a Comment

Previous Post Next Post