ទីតាំងល្បែងស៊ីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងនៅតាមហាងលក់(កាហ្វេ)ក្នុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បើកលេងរីកដូចផ្សិត.!


   ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! នៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ពោលពេញដោយមានបទល្មើសល្បែងស៊ីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងនៅតាមហាងលក់(កាហ្វេ)ឃើញនៅតែបន្តបើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ សម្តេច តេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា.!។

ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងនៅតាមហាងលក់(កាហ្វេ)ក្នុង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃតែម្តង ពីព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនដែលចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបឡើយ! ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! ជាឆ្នាំងបាយ របស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ផងទេដឹង.!។
ប្រភពដដែលបានបន្តទៀតថា! ម្ចាស់ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងនៅតាមហាងលក់(កាហ្វេ)ដែលមានទីតាំងខាងលើ បានឲ្យមេការកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យចូលលេងយ៉ាងពពាក់ពពូន បង្កភាពអនាធិបតេយ្យ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីបញ្ហាអសន្តិសុខ និងភាពភ័យខ្លាចកើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជាលួច.ឆក់.ប្លន់.និងអំពើ ហិង្សាក្នុងគ្រួសារ ជាដើម.!។
អាស្រ័យហេតុ!នេះហើយ ប្រជាពលរដ្ឋសំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ជាស្នងការនគរបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងសុីសង”ជល់មាន់”តាមអនឡាញ ជាច្រើនកន្លែងនៅតាមហាងលក់(កាហ្វេ)ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះ ស្របតាមគោលនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព.ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញដោយក្រសួងមហាផ្ទៃ.!។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រ កម្ពុជា បានដាក់បទបញ្ជាឲ្យលោកអភិបាល រាជធានី ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប! ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក ក្រុង ខេត្ត ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប!ទីតាំងបនល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងដែនការគ្រប់គ្រង របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង.!៕
អង្គភាពយើងខ្ញុំការផ្សព្វផ្សាយនេះ ទៅតាមវិជ្ជាជីវៈ រិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ.!។


Post a Comment

Previous Post Next Post