ផ្សារខ្នាចរមាសការពារដោយរដ្ឋឥឡូវត្រូវសាងសង់លក់ដីនិងតូប២០០០ជាងដុល្លាចាស់ជិត១០០០០ដុល្លាថ្មីយ៉ាងរលូនក្នុងឃុំខ្នាចរមាស


    ខេត្តបាត់ដំបង ៖ ស្រុកបវេល បើតាមសេចក្ដីរាយការណ៍ពីរនាក់វិនិយោគបង្កើតផ្សារសហគមន៍ឬផ្សារឯកជន ផ្សារកាន់កាប់ដោយឃុំស្រុកអោយដឹងថាចំពោះផ្សារសហគមន៍ឬផ្សារសាងសង់លើដីរដ្ឋកសាងទៅបានលុះត្រាតែក្រសួងហិរញ្ញវត្ថុចូលរួមនេះបើតាមការលើកឡើងរបស់អ្នកវិនិយោគគ្មានជនណាអាចលក់ដីរដ្ឋនិងបើកធ្វើអាជីវកម្មបានទេ។

ករណីរឿងផ្សារខ្នាចរមាសនេះវិញរយៈកន្លងមកគឺលក់លើដីរដ្ឋកាន់កាប់ដោយឃុំស្រុកហើយបងភាស៊ីដេញថ្លៃមួយឆ្នាំម្ដងតែឥឡូវនេះបានសាងសង់ផ្សារលក់តូប ដីទៅវិញ នេះបើតាមអាជីវករឬពលរដ្ឋឲ្យដឹង។ស្ថិតនៅភូមិកោះរាមឃុំខ្នាចរមាសស្រុកបវេលខេត្តបាត់ដំបង។

ពាក់ព័ន្ធរឿងផ្សារខ្នាចរមាសនេះដែរលោកលួត សាលី អភិបាលនៃគណៈអភិបាលស្រុកបវេលបានមានប្រសាសន៍ថាផ្សារខ្នាចរមាស គឺសាងសង់ថវិកាបានមកពីការចូលរួមដោយស្ម័គ្រចិត្តពីបងប្អូនអាជីវកររៀងៗខ្លួនហើយច្បាប់អនុញ្ញាតដោយរដ្ឋបាលខេត្ត។

ហេតុនេះពលរដ្ឋស្នើសុំសំណូមពរដល់ឯកឧត្តមសុខលូអភិបាលនៃគណៈអភិបាលខេត្តនិងជាកងកម្លាំងគណៈបញ្ជាការរដ្ឋបាលខេត្តមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យនៅផ្សារខ្នាចរមាសដែលសាងសង់លក់តូប ដី តាមអាជីវករនិងពលរដ្ឋ លើកឡើង ជាពិសេសនោះសូមក្រសួងហិរញ្ញវត្ថុនិងមន្ទីរហិរញ្ញវត្ថុខេត្តមេត្តាជួយដាក់កម្លាំងជួយចុះមើលការសាងសង់ផ្សារខ្នាចរមាសនេះផងដើម្បីបញ្ជៀសភាពប៉ះពាល់ដល់អាជីវករឬពលរដ្ឋដែលបានទិញតូប ដីនោះនៅពេលខាងមុខ។

Post a Comment

Previous Post Next Post