អំណោយឧបត្ថម្ភដ៏ថ្លៃថ្លា របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ​ ត្រូវបានផ្តល់ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក


    ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី០២​ ខែវិច្ឆិកា​ ឆ្នាំ២០២៣

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន មេបញ្ជាការរង យោធភូមិភាគទី៣ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លាសម្រាប់ខែវិច្ឆិកា ឆ្នាំ២០២៣​ របស់ សម្តេច​ មហាបវរធិបតី​ ហ៊ុន​ ម៉ាណែ​ត​ និងលោកជំទាវ​ ជូនសាលាពលទាហានទី៣ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក រួមមាន អង្ករ ប្រេងឥន្ធន:​ និងថវិកា សម្រាប់ទ្រទ្រង់សាលា យោធាចារ្យ និងគ្រូគ្រប់គ្រង​ ដែលស្ថិតក្នុង ខេត្តកំពង់ស្ពឺ។

ឧត្តមសេនីយ៍ទោ ជាតិ ប៉ូលីន តែងតែបានលើកឡើងពីការយកចិត្តទុកដាក់​ខ្ពស់​ជាប្រចាំ​ របស់ សម្តេច​ធិបតី ចំពោះយោធាចារ្យ​  គ្រូគ្រប់គ្រង​ បុគ្គលិកសាលាទាំងអស់​ ដែលបានបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ​។ លោកឧត្តមសេនីយ៍​ទោ ក៏បានលេីកឡេីងពីការផ្តាំផ្ញេីសួរសុខទុក្ខ​ ពីសំណាក់សម្តេច​ និងបានរំលឹក​ ដល់ថ្នាក់ដឹកនាំសាលា​ គណៈកម្មការ ធ្វេីយ៉ាងណា​ យកថវិកា​ អង្ករ​ ប្រេងឥន្ធនៈទាំងនេះ​ ទៅប្រេីប្រាស់ប្រកបដោយប្រសិទ្ធភាព​ និងតម្លាភាព​ ព្រមទាំងរំលឹកដល់យោធាចារ្យ​ គ្រូគ្រប់គ្រង​ បុគ្គលិកសាលាទាំងអស់​ ត្រូវថែរក្សាសុខភាពឱ្យបានល្អ​ ដេីម្បីបម្រេីការងារហ្វឹកហ្វឺនប្រកបដោយប្រសិទ្ធភាព។ 

យោធាចារ្យ​ គ្រូគ្រប់គ្រង បុគ្គលិកទាំងអស់​ មានសេចក្តីរីករាយ​ជាខ្លាំង ហេីយប្តេជ្ញាអនុវត្តភារកិច្ចឱ្យបានល្អ​ និងគាំទ្រការដឹកនាំរបស់ សម្តេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ព្រមទាំង​បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ សម្តេច​ និងលោកជំទាវ​ ព្រមទាំងបុត្រា-បុត្រី​ ឱ្យជួបប្រទះតែនឹងពុទ្ធពរទាំង ៤ប្រការគឺ​ អាយុ​ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡេីយ។




Post a Comment

Previous Post Next Post