ខេត្តកំពង់ចាម៖ក្រដាសមិនអាចខ្ចប់ភ្លើងជិតទេ នៅពេលនេះដោយមានមហាជន ល្បែងស៊ីសងជល់មាន់ នឹងអាប៉ោងលេងភ្លូកទឹក ភ្លូកដី ចាក់ភ្នាល់រាប់ពាន់ដុល្លារ បែរជាសមត្ថកិច្ចស្រុកស្ទឹងត្រង់ទាំងមូល បានរក្សាភាពស្ងៀមស្ងាត់។
មហាជនបានអោយដឹងទៀតថា ទីតាំងជល់មាន់និងអាប៉ោង ស្ថិតនៅក្នុងចំការស្វាយចន្ទី ផ្លូវចូលទល់មុខការ៉ាសសាំង ជិតផ្សារគីឡូ១៣ ចំនុចទទឹងថ្ងៃ ភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកលេងជារៀងរាល់ថ្ងៃ ដោយគេដឹងថាម្ចាស់សង្វៀនឈ្មោះនឿ និងឈ្មោះគា ជាជើងខ្លាំងក្នុងការបើកល្បែងសុីសង បន្តពីលោកវុន ប្រចាំស្រុកស្ទឹងត្រង់។
បើយោងតាមប្រជាពលរដ្ឋ នៅតំបន់នោះបានអោយដឹងថា តើសង្ឃឹមលើលោកមេប៉ុស្ត៍មេឃុំអារក្សត្នោត នឹងលោកអធិការស្រុកស្ទឹងត្រង់ស្អីទៀត បើវង់ល្បែងគគ្រឹកគគ្រេងពេញមូលដ្ឋានអស់លោកមិនអើពើបង្ក្រាបផង មានតែស្នើរលោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ទេទើបអាចបង្ក្រាបបានមើលទៅ។
ពលរដ្ឋលើកឡើងទៀតថា ម្ចាស់ទីតាំងល្បែងស៊ីសងជល់មាន់ ឈ្មោះនឿ នេះ បានរៀបចំសេនារិយោល្អិតល្អន់ណាស់ ដោយប្រើក្មេងពាលជាក្រុម ចាំតាមផ្លូវចូល ដើម្បីឃាត់មនុស្សសួរនាំ បើជាអ្នកទៅលេងល្បែងពិតប្រាកដ ទើបអោយចូល តែបើជាអ្នកកាសែតគេអោយលុយតិចតួចត្រឡប់ក្រោយវិញ តែបើមិនស្តាប់នោះនិងមានហឹង្សាជាក់ជាមិនខាន។
ពលរដ្ឋបានអោយដឹងបន្ថែមទៀតថា លោកនឿ ជាម្ចាស់សង្វៀនខាងលើនេះ ជាមនុស្សពូកែខាងសែនព្រេន ដល់អ្នកតាម្ចាស់ទឹកម្ចាស់ដី ខ្លាំងណាស់។ ទើបរត់មកជ្រកកោន ជាមួយលោកមេប៉ុស្តិ៍អារក្សត្នោតនិងលោកអធិការស្រុកស្ទឹងត្រង់ បើកបនល្បែងបានសុខសាន្ត។
ជុំវិញករណីខាងលើ សុវណ្ណសិលា មិនអាចសុំការបំភ្លឺលោកនាយប៉ុស្តិ៍រដ្ឋបាលឃុំអារក្សត្នោត និងម្ចាស់ទីតាំងបានទេបានទេដោយមិនមានលេខទូរសព្ទ ។
ចំណែកលោកឯម រតនា អធិការស្រុកស្ទឹងត្រង់ ធ្លាប់បានប្រាប់ សារព័ត៌មានយើង អោយដឹងថា លោកខំព្យាយាមណាស់ក្នុងការបង្ក្រាប តែនៅពេលកំលាំងរបស់លោកចុះទៅដល់គឺពុំឃើញមានអ្វីទាំងអស់។ លោកបានបន្ថែទៀតថាលោកអរគុណខ្លាំងណាស់ដែលបានចុះទៅថតសកម្មភាពលេងល្បែងជល់មាន់ខាងលើហើយលោកនិងចាត់ការតាមនិតិវិធី៕
សារព័ត៌មានសុវណ្ណសិលា
Cellcard: 089837283