មណ្ឌលកំសាន្ដ យីហោ «ប៉អៅ» ដែលគេបង្ហើបថាជាទីតាំងលេងល្បែងស៊ីសង ខុសច្បាប់ខណៈអជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្រ្កាប


     ទីតាំងមណ្ឌលកំសាន្ដមួយកន្លែងដែលមានស្លាក យីហោ «ប៉អៅ» ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានគេទម្លាយថា គឺជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់បែបចិន។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងមួយកន្លែង យីហោ មណ្ឌលកំសាន្ត «ប៉អៅ» ខាងលើនេះបាន បើកលេងល្បែងស៊ីសងខុសច្បាប់ គឺមានទាំងជនជាតិចិន និងជនជាតិខ្មែរ ចូលលេងយ៉ាងកុះករ។ 

ហើយទីតាំងមួយនេះគឺមានការបើកទទួលភ្ញៀវទាំងយប់ទាំងថ្ងៃតែម្តង ជុំវិញករណីខាងលើនេះ យើងមិនដឹងថាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន បានដឹងនិងស្គាល់ទីតាំងមួយកន្លែងនេះដែរឬយ៉ាងក៏ណានោះទេ? ចំពោះការបណ្តោយឲ្យមានការបើកលេងល្បែងស៊ីសងខុសច្បាប់ ដែលជាហេតុនាំឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពទាំង 7 ចំណុចរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ។

ប្រជាពលរដ្ឋមានការស្នើសុំនិងសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យមើលទីតាំងខាងលើនេះផងទាន។

Post a Comment

Previous Post Next Post