ព្រះករុណា ព្រះមហាក្សត្រ៖ ពិធីសម្ពោធស្ពានហាលនាពេលនេះ បង្ហាញពីនិមិត្តរូបនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន


     សៀមរាប ៖ ក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ« ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត» នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះ អង្គបានមានព្រះរាជបន្ទូលថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានតម្លៃជាសកលពិតប្រាកដ ព្រម ទាំងជាជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គបានមានព្រះរាជបន្ទូលរម្លឹកឱ្យដឹងផងដែរថា ប្រាសាទអង្គរវត្ត គឺជានិមិត្តរូបនៃការរីកចម្រើនដ៏កំពូលរបស់កម្ពុជា នាអំឡុងកាលសម័យអង្គរ និងជាអច្ឆរិយវត្ថុតែមួយគត់របស់កម្ពុជា ដែលពិភពលោកមិនមានផងដែរ។

ជប៉ុន គឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាច្រើន ដែលបានជួយដល់កម្ពុជា ទាំងការស្វះស្វែង រកសុខសន្តិភាពសម្រាប់កម្ពុជា ការកសាងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ក្រោយកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីស ព្រមទាំងបានជួយលើការងារអភិរក្ស និងអភិវឌ្ឍលើវិស័យវប្បធម៌នៅកម្ពុជាថែមទៀត។ ក្រៅពីនេះ ជប៉ុនក៏បានជួយលើការងារបណ្ដុះបណ្ដាលធនធានមនុស្សរបស់កម្ពុជាផងដែរ៕






Post a Comment

Previous Post Next Post