ខេត្តកំពង់ធំ៖ទីតាំងល្បែងស៊ីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ នៅចំការស្វាយចន្ទី ទល់មុខផ្សារភ្នំក្រហម ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ឃើញក្រុមញៀនល្បែងនាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! ខណៈបនល្បែងសុីសង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង បង្កភាពអនាធិបតេយ្យ .!។
តាមសេចក្តីរាយការណ៍មកថា! ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ មួយកន្លែងឋិតក្នុងនៅចំការស្វាយចន្ទី ទល់មុខផ្សារភ្នំក្រហម ឃុំបឹងល្វា ស្រុកសន្ទុក បានដំណើរការបើកលេងយ៉ាងរំភើយ! ព្រោះអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ !។
ប្រភពដដែលបានឲ្យដឹងទៀតថា! ល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ដែលមានទីតាំងនៅក្នុងមូលដ្ឋានខាងលើ នៅតែបន្តបើកឲ្យក្រុមញៀនល្បែងចូលទៅលេងគគ្រឹកគគ្រេង ស្រែកហ៊ោ កញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភាពអសន្តិសុខ និងភ័យខ្លាច ដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភជាខ្លាំង អំពីសុវត្ថិភាព គ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម.!។
ហេតុ!នេះហើយ ប្រជាពលរដ្ឋ ក៏ដូចមហាជន ទូទៅនាំគ្នាលើកឡើងថា! ឯណាទៅ.ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! បនល្បែងសុីសង គ្រប់ប្រភេទ កន្លងមកនោះ .!។
ដូច្នេះហើយ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកពង់ធំ ជាពិសេស ឯកឧត្តម ងួន រតន: អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ មិនគួរមើលរំលង គួរតែចាត់វិធានការតាមផ្លូវច្បាប់ ចំពោះ ទីតាំងល្បែងសុីសង(ជល់មាន់ និងអាប៉ោង)ខុសច្បាប់ ត្រង់ចំណុច អូរកែងទាត់ មួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផង .!។
ក្នុងការលើកឡើងដើម្បីចុះផ្សាយ របស់សារព័ត៌មាន សុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា៕
សារព័ត៌មានសុវណ្ណសិលា
Cellcard: 089837283