ក្រុមជនជាតិវៀតណាម បាននាំគ្នា ប្រើប្រាស់ឧបករណ៌នេសាទត្រី ប្រភេទ .ជន.យ៉ាំងកាវ.នាម.ឆក់ ជាដើម តាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម


      កំពង់ចាម៖មួយរយះចុងក្រោយនេះ គេសង្កេតឃើញ ក្រុមជនជាតិវៀតណាម បាននាំគ្នាប្រើប្រាស់ឧបករណ៌នេសាទត្រី ប្រភេទ (ជន.យ៉ាំងកាវ.នាម.ឆក់) ជាដើម កើតមានយ៉ាងព្រោងព្រាតស្អេកស្កះនៅលើផ្ទៃទន្លេមេគង្គ នៃភូមិសាស្ត្រទឹកដីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្នុងនោះអាជ្ញាធរ និងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន រួមទាំងមន្ត្រីជំនាញជលផលទំនងនាំគ្នា រក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ និងបង្ក្រាបសោះឡើយ? ទុកអោយក្រុមជនជាតិវៀតណាម ទាំងនោះ នាំគ្នាបំផ្លិចបំផ្លាញហ្វូងមច្ឆាជាតិអោយវិនាសហិនហោចអស់គ្មានសល់។

បើយោងតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋ អ្នកនេសាទត្រី ជាលក្ខណះគ្រួសារ បានប្រាប់ឱ្យដឹងថា មួយរយះចុងក្រោយនេះ ក្រុមជនជាតិវៀតណាម បាននាំគ្នានេសាទត្រី យ៉ាងស្អេកស្កះ តាមដងទន្លេមេគង្គ ស្ថិតក្នុងភូមិសាស្ត្រស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយក្រុមជនជាតិវៀតណាមទាំងនោះ បានប្រើប្រាស់ ឧបករណ៌នេសាទត្រី ប្រភេទ

(ជន.យ៉ាំងកាវ.នាម.ឆក់.) ជាដើម ក្នុងនោះគេមិនដែលឃើញអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ឬមន្ត្រីជំនាញជលផល ចុះមកទប់ស្កាត់និងបង្ក្រាបឱ្យមានប្រសិទ្ធភាពសោះឡើយ។

ពាក់ព័ន្ធនិងជុំវិញករណីខាងលើនេះ កន្លងមកឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ធ្លាប់បានចេញបទបញ្ជា ជាបន្តបន្ទាប់ នៅក្នុងអាណត្តិទី៧នេះ រាល់បទល្មើសគ្រប់ប្រភេទ នៅក្នុងទឹកដីខេត្តកំពង់ចាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវនាំគ្នាទប់ស្កាត់និងបង្ក្រាបអោយមានប្រសិទ្ធភាពខ្ពស់ ដូចភ្លៀងរលឹម។

ជាមួយនិងបទបញ្ជារបស់ឯកឧត្តមអ៊ុន ចាន់ដា តើលោកស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ និងជាគណះបញ្ជាឯកភាពស្រុកស្រីសន្ធរ នាយសង្កាត់រដ្ឋបាលជលផល នាយផ្នែករដ្ឋបាលជលផល ពិសេសលោកអ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ចាម ពួកគាត់ហ៊ានបញ្ចេញកណ្តាប់ដៃដែក ទប់ស្កាត់និងបង្ក្រាប ទៅលើក្រុមជនជាតិវៀតណាម ដែលកំពុងតែធ្វើសកម្មភាព នេសាទត្រី ដែលកំពុងតែប្រើប្រាស់ឧបករណ៌នេសាទត្រី ប្រភេទ.ជន.យ៉ាំងកាវ.នាម.ឆក់ ជាដើម តាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រ ស្រុកស្រីសន្ធរ តាមបទបញ្ជារបស់ឯកឧត្តមអ៊ុន ចាន់ដា ដែលឬទេ។

Post a Comment

Previous Post Next Post