ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន កោតសរសើ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលការងារកន្លងមករបស់សមាជិកគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន


   ដំណើរការនៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ទទួលបានការចូលរួមបោះឆ្នោតសរុប ស្មើនឹង៨៤,៥៨% ដែលមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង។ គណបក្សប្រជាជនកម្ពុជាមានសំឡេង ៦,៣៩៨,៣១១សំឡេងស្មើនឹង ៨២,៣០% ទទួលបាន ១២០ អាសនៈ លើ១២៥អាសនៈ។ គណបក្សហ្វ៊ុន ស៊ិនប៉ិច មានសំឡេងគាំទ្រចំនួន ៧១៦,៤៩០ សំឡេង ស្មើនឹង៩,២២% ទទួលបាន ៥អាសនៈ។ គណបក្សផ្សេងៗទៀតមានសំឡេងគាំទ្រ ៦៥៩,៤៧៥សំឡេង។ ការគាំទ្រយ៉ាងច្រើនលើសលប់នេះគឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាររបស់ថ្នាក់ដឹកនាំគណបក្សពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន មានរចនាសម្ព័ន្ធរឹងមាំ មានគោលនយោបាយច្បាស់លាស់ត្រឹមត្រូវ ព្រមទាំងធានាបាននូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ សុខុមាលភាពប្រជាពលរដ្ឋ ។ល។ ការថ្លែងឡើងនេះ គឺនៅក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។

បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតប្រធាន បានធ្វើការកោតសរសើ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ដល់សមាជិកគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន និងអ្នកបន្តវេនគណបក្សក្រសួងបរិស្ថាន ដោយបានបញ្ជាក់ថាក្នុងរយៈពេល ២ខែ នៃរាជរដ្ឋាភិបាលអណត្តិថ្មី ពិតជាមានភាពបុរេសកម្មក្នុងការជំរុញអាទិភាពជាកត្តាគន្លឹះ សម្រាប់នាំកម្ពុជាឆ្ពោះទៅរកភាពស្អាត បៃតង និងចីរភាព ដែលជាការបង្កើនប្រសិទ្ធិភាព ប្រសិទ្ធិផល ស្របតាមយុទ្ធសាស្ត្របញ្ចកោណលើកត្តាអាទិភាពចំនួន ០៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា និងដើម្បីសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច។

ដោយសារថ្នាក់ដឹកនាំនិងសមាជិកគណៈកម្មាធិការគណបក្សក្រសួង បានផ្លាស់ទៅបំពេញភារកិច្ចថ្មីនៅក្រសួងផ្សេងៗ ដូចនេះការរៀបចំអោយមានសមាសភាពថ្មីបន្ថែមផ្អែកលើគោលការណ៍ “រក្សាចាស់ បង្កើនថ្មី” ជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រសួង និងអង្គការចាត់តាំងទាំងអស់ ជាកត្តាចាំបាច់។   កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន បានសម្រេចដោយគាំទ្រ និងស្វាគមន៍សមាសភាពស្នើថ្មី ដើម្បីបន្តនិរន្តរភាពកិច្ចការងារគណបក្សក្រសួងបរិស្ថាន៕












Post a Comment

Previous Post Next Post