ពិតជាហ៊ានមែនទីតាំងល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញនិងឆ្នោតឡូតូ ក្នុងសង្កាត់ច្បារអំពៅ២ អាជ្ញាធរមានសមត្ថកិច្ច មិនហ៊ានបង្ក្រាប


   ━━━━━✥◈✥━━━━━

   ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ និងឆ្នោតឡូតូ ជ្រកក្នុងហាងកាហ្វេមួយកន្លែង ស្ថិតនៅសង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ  នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមសេចក្ដីរាយការណ៍ថា៖ មានបើកលេងជារៀងរាល់ថ្ងៃ យ៉ាងអាណាអធិបតេយ្យ ហើយសមត្ថកិច្ចដែលនៅក្នុងសង្កាត់ច្បារអំពៅ២  ហាក់បីដូចជាមិនមានការបង្ក្រាបទាល់តែសោះ ធ្វើមិនដឹងមិនឮ ធ្វើឲ្យពលរដ្ឋដាក់ការសង្ស័យថា៖សមត្ថកិច្ចក្នុងសង្កាត់ច្បារអំពៅ២ អាចត្រូវក្រុមឈ្មួញនិយាយគ្នាហើយបានជាទីតាំងល្បែងស៊ីសងមួយកន្លែងនេះ បើកលេងបានយ៉ាងរលូនបាន។

ប្រភពបានបន្តទៀតថា៖ ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញ និងឆ្នោតឡូតូ ខុសច្បាប់ មួយកន្លែង នៅក្នុងភូមិសាស្រ្តខាងលើ នៅតែបើកឲ្យក្រុមញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ! ប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន នាំគ្នារក្សាភាពស្ងៀមស្ងាត់ទៅវិញ មិនហ៊ានធ្វើការបង្ក្រាប!។

ទាក់ទិនទៅនិងទីតាំងល្បែងជល់មាន់តាមប្រពន្ធ័អនឡាញ និងឆ្នោតឡូតូ នៅក្នុងទឹកដី សង្កាត់ច្បារអំពៅ២ ខណ្ឌច្បាស់អំពៅ ១គេឃើញក្រុមអ្នកលេងនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកង ធ្វើបះពាល់ដល់ប្រជាពលរដ្ឋរស់នៅជិតខាងមានការព្រួយបារម្ភពី សុវត្ថិភាពគ្រួសារ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម។

ហេតុនេះ ពលរដ្ឋបានលើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យមន្ត្រីមូលដ្ឋាន អនុវត្តកន្លងមក។

ពលរដ្ឋសំណូមពរលោក ចេង មុន្នីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ និង លោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ សូមលោកជួយចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំង និងធ្វើការបង្ក្រាបតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងជល់មាន់តាមប្រពន្ធ័អនឡាញនិងឆ្នោតឡូតូ មួយកន្លែងនៅក្នុងមូលដ្ឋានខាងលើនេះ ផងទាន។

#(រិះគន់ក្នុងន័យស្ថាបនា)ក្នុងការលើកឡើងដើម្បីចុះផ្សាយ គេហទំព័រសុវណ្ណសិលា យើងខ្ញុំចង់ឲ្យមានការឆ្លុះបញ្ចាំង ដើម្បីចូលរួមក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់ តែរីកចំរើនក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕




Post a Comment

Previous Post Next Post